ការរុករក៖ Thailand Agriculture

ប្រទេសថៃ​​នាំចេញ​មង្ឃុត​បាន ១៥ពាន់លានបាត (ប្រាក់ថៃ) ដែលស្មើនឹង​ជាង ៤២៧​លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើម​ឆ្នាំ២០២៤នេះ ។ យោងតាមសារព័ត៌មានថៃ កាលពីឆ្នាំ២០២៣ ថៃនាំចេញ​មង្ឃុតបាន ២៥ម៉ឺន​តោន ដែលមានតម្លៃទឹកប្រាក់​សរុប ១៧ពាន់លាន​បាត ។ មន្ត្រី​ការិយាល័យ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​ប្រទេសថៃ បាន​និយាយថា ប្រទេសថៃ​នៅរក្សា​បានដដែលនូវ​តំណែងជាប្រទេសនាំចេញ​មង្ឃុត​ឈានមុខ​នៅលើពិភពលោក ។ មន្ត្រីដដែលបន្តថា…

អ្នកជំនាញ​សេដ្ឋកិច្ច​ថៃ​មួយ​រូប​បាន​និយាយ​ថា ប្រទេស​ថៃ​គួរតែ​ប្រឹង​ជំរុញ​វិស័យ​កសិកម្ម​និង​ចំណី​អាហារ ក៏ដូចជា​សេវាកម្ម​កម្រិត​ខ្ពស់ ដើម្បី​ឲ្យ​ក្លាយ​ជា​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស ។ លោក ស៊ូប៉ាវុដ សៃឈឿ ប្រធាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេសថៃ បានថ្លែង​ប្រាប់​កាសែត ខៅស៊ុដ ថា ប្រទេសថៃ​គួរតែ​បញ្ឈប់​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​នៅក្នុង​អាស៊ី​ទៀត​ទៅ ។ លោកបានពន្យល់ថា ប្រទេសថៃ ពិបាកនឹងប្រជែងជាមួយនឹងប្រទេសចិនណាស់នៅក្នុងឱស្សាហកម្មកម្មន្តសាលនេះ ហើយថា សូម្បីតែសហរដ្ឋអាមេរិក…