អ្នកជំនាញសេដ្ឋកិច្ចថៃមួយរូបបាននិយាយថា ប្រទេសថៃគួរតែប្រឹងជំរុញវិស័យកសិកម្មនិងចំណីអាហារ ក៏ដូចជាសេវាកម្មកម្រិតខ្ពស់ ដើម្បីឲ្យក្លាយជាចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីបង្កើតការងារនៅក្នុងប្រទេស ។ លោក ស៊ូប៉ាវុដ សៃឈឿ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសថៃ បានថ្លែងប្រាប់កាសែត ខៅស៊ុដ ថា ប្រទេសថៃគួរតែបញ្ឈប់មហិច្ឆតារបស់ខ្លួនដែលចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តនៅក្នុងអាស៊ីទៀតទៅ ។ លោកបានពន្យល់ថា ប្រទេសថៃ ពិបាកនឹងប្រជែងជាមួយនឹងប្រទេសចិនណាស់នៅក្នុងឱស្សាហកម្មកម្មន្តសាលនេះ ហើយថា សូម្បីតែសហរដ្ឋអាមេរិក…
