ប្រទេសថៃក្បែរខាងកម្ពុជាបានក្លាយជាប្រទេសដំបូងគេបំផុតនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់ ។ ព្រះមហាក្សត្រថៃ ម៉ាហា វិជ្ជរ៉ាឡុងកន បានឡាយព្រះហស្ថលេខាលើច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះរួចហើយ ។ នេះបើតាមការប្រកាសកាលពីថ្ងៃទី២៤ ខែកញ្ញា នៅលើទស្សនាវដ្ដី រាជកិច្ច ផ្លូវការរបស់ប្រទេសថៃ ។ ច្បាប់អនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការបាននេះ បានត្រូវរដ្ឋសភាថៃអនុម័តកាលពីខែមិថុនា ហើយច្បាប់នេះ នឹងចូលជាធរមាន ១២០ថ្ងៃក្រោយ ។…
