“ហាងអ្ហែង! សេវាយឺតម៉េះអ្ហាះ!” “ងាប់ហើយអ្ហា! ម្ហូបហៅកន្លះម៉ោងមិនទាន់បានទៀត ?” ទាំងនេះជាពាក្យពេចន៍រអ៊ូរទាំរបស់ភ្ញៀវខ្លះដែលចូលហូបអាហារតាមហាងនៅក្នុងអំឡុងពេលបុណ្យទានធំៗម្ដងៗ ។ នៅស្រុកយើង មានថ្ងៃបុណ្យឈប់សម្រាកវែងៗពីរដងក្នុងមួយឆ្នាំ គឺ បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជារឿយៗ ថ្ងៃឈប់សម្រាកពីការងារមានពី ៣ថ្ងៃ ទៅ ៥ថ្ងៃ បើថ្ងៃឈប់ជាប់គ្នានឹងថ្ងៃសៅរ៍អាទិត្យផងនោះ ។ មែនទែនទៅ…
