ការរុករក៖ Kampot Fish Sauce

ឥឡូវនេះ ខ្មែរនៅអូស្ត្រាលីអាចរកទិញទទួលទានទឹកត្រីកំពតដ៏ល្បីល្បាញរបស់ប្រទេសកំណើតផង់ខ្លួនបានហើយ ។ នេះដោយសារការផ្ដួចផ្ដើមនាំចេញសាកល្បងរបស់ក្រុមហ៊ុនទឹកត្រី ង៉ូវហេង ដែលជាក្រុមហ៊ុនផលិតទឹកត្រីដ៏ល្បីឈ្មោះនិងចំណាស់ជាងគេមួយនៅឯខេត្តកំពត ។ លោក ចាន់ សិល្បសុជាតិ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទឹកត្រីង៉ូវហេង បានឱ្យដឹងថា ការនាំចេញទឹកត្រីកំពតដែលជាផលិតផលខ្មែរ ទៅកាន់ទីផ្សារអូស្ត្រាលីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន និងក៏ជាមោទនភាពនៃផលិតផលក្នុងស្រុកផងដែរ ។ ការនាំចេញនេះធ្វើឡើងតាមរយៈក្រុមហ៊ុនដៃគូនៅប្រទេសអូស្ត្រាលី ហើយកុងតឺន័រទឹកត្រីកំពតដំបូងបានទៅដល់អូស្ត្រាលី…