វៀតណាមបានព្យាករថា ចំណូលពីការនាំចេញផ្លែទុរេនរបស់ខ្លួន អាចហក់ឡើងដល់ជាង ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានដកស្រង់សម្ដីពីមន្ត្រីក្នុងសមាគមបន្លែផ្លែឈើវៀតណាម ។ គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ វៀតណាមបាននាំទុរេនចេញទៅទីផ្សារបរទេស បានទឹកប្រាក់ជាង ១៣០០លានដុល្លារអាមេរិករួចទៅហើយ ដែលតួលេខនេះ បានកើនឡើងរហូតដល់ទៅ ៤០% បើធៀបនឹងឆ្នាំមុន ។ សមាគមបន្លែផ្លែឈើវៀតណាមបានឲ្យដឹងថា គេកំពុងតែផ្សព្វផ្សាយអំពីពិធីសារស្ដីពីការនាំចេញទុរេនបង្កកទៅកាន់ប្រទេសចិនជាផ្លូវការ ។…
