នៅឆ្នាំនេះ ពិព័រណ៍ការងារនិងផលិតភាពជាតិ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៦-២៧ ខែតុលា ដែលនឹងផ្ដល់ឱកាសការងារជាង ៣ម៉ឺនកន្លែងដល់យុវជន ហើយគេរំពឹងថា ពិព័រណ៍នេះនឹងទាក់ទាញអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់ ។ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ តុលា…
