តារា ហ្វូត គឺជាសិប្បកម្មខ្មែរក្នុងស្រុកបង្កើតឡើងអំឡុងឆ្នាំ២០២៧ កែច្នៃនិងផលិតប្រេងជាច្រើនមុខចេញពីគ្រាប់ធញ្ញជាតិ ដែលកំពុងតែចែកចាយពេញផ្សារទំនើបតូចធំនៅក្នុងប្រទេសកម្ពុជា ។ លោក ម៉ៅ ច័ន្ទតារា ម្ចាស់សិប្បកម្ម តារា ហ្វូត បានឲ្យដឹងថា មុននឹងបង្កើតចេញជាសិប្បកម្មនេះឡើង គឺផ្តើមចេញពីការផលិតប្រេងចេញពីគ្រាប់ធញ្ញជាតិហូបនៅក្នុងគ្រួសាររបស់លោកផ្ទាល់ ប៉ុន្តែដោយសារតែបងប្អូននិងអ្នកជិតខាងយកទៅប្រើប្រាស់ទៅឃើញថា ប្រេងដែលផលិតចេញពីគ្រាប់ធញ្ញជាតិល្អ លោកក៏ចាប់ផ្តើមស្រាវជ្រាវនិងច្នៃទៅជាប្រេងច្រើនមុខ ដាក់លក់នៅលើទីផ្សារតែម្ដងទៅ។ លោក…
