នៅក្នុងឆមាសទីមួយ ពោលគឺពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ហាងកាហ្វេជាង ៣ម៉ឺនកន្លែង បានបិទទ្វារនៅប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ការបិទទ្វារហាងកាហ្វេដ៏ច្រើននេះ គឺដោយសារតែប្រជាជនបានកាត់បន្ថយការទៅទទួលទានអាហារ ឬភេសជ្ជៈនៅតាមហាងកាហ្វេ ។ របាយការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ iPOS បានបង្ហាញថា ចំនួនហាងកាហ្វេឬអាហារដ្ឋានដែលបិទទ្វារក្រោយពីបើកបាន ៣ខែ មានកំណើនខ្ពស់ខ្លាំង…
