ធនាគារអេស៊ីលីដា បានបង្ហាញអំពីសក្ដានុពលរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនចុះបញ្ជីផ្សារភាគហ៊ុន នៅចំពោះមុខវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។ ការបង្ហាញពីសក្ដានុពលរបស់ធនាគារអេស៊ីលីដានេះបានធ្វើឡើងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី” នៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារផ្ទាល់ ដែលសហការរៀបចំដោយធនាគារ អេស៊ីលីដា និងផ្សារមូលបត្រកម្ពុជា (CSX) ។ ក្រៅពីការបង្ហាញពីសក្ដានុពលរបស់ខ្លួន ក៏មានការវិភាគថ្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលបានធ្វើឡើងដោយបណ្ដាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យភាគហ៊ុននេះដែរ ។ លោកបណ្ឌិត អ៊ិន…
