ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីកំពូលអាមេរិក Elon Musk កំពុងបង្ហាញពីបំណងចង់បោះទុនវិនិយោគក្នុងទឹកប្រាក់ ១៥០០លានដុល្លារ ដើម្បីនាំយកអ៊ីនធើណិតផ្កាយរណបមកកាន់ប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ក្រុមហ៊ុន SpaceX បានចាប់ផ្ដើមផ្ដល់សេវាអ៊ីនធើណិតផ្កាយរណប Starlink កាលពី ៥ឆ្នាំមុន ហើយគិតមកដល់សព្វថ្ងៃ ក្រុមហ៊ុនបានបង្ហោះផ្កាយរណប ៦០០០គ្រឿង…
