ការរុករក៖ Cambodia Property

រដ្ឋាភិបាលថៃកំពុងមាន​ផែនការ​ផ្ដល់​កម្ចី​អនុគ្រោះ​ ឬកម្ចី​ការប្រាក់ទាប​ចំនួន ៥៥ពាន់លានបាត (១,៦៦ពាន់​លានដុល្លារ) ដើម្បីគាំទ្រ​ដល់​វិស័យ​អចលនទ្រព្យ​ និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស ។ នេះបើ​យោង​តាម​សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ដែល​ដកស្រង់​សម្ដី​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។ ផែនការនេះ​នឹង​ត្រូវ​ដាក់​ជូន​ទៅ​គណៈរដ្ឋមន្ត្រី​ដើម្បីសុំ​ការអនុម័ត ។ លោកអនុរដ្ឋមន្ត្រី​បាននិយាយថា វិធានការ​ជំរុញ​វិស័យ​អចលនទ្រព្យ​ថ្មីនេះ នឹង​ផ្ដោត​ទៅលើ​ទាំង​​តម្រូវការ និង​ទាំង​ការផ្គត់ផ្គង់ ដើម្បី​ជួយ​ដល់អ្នកទិញផង និង​អ្នក​អភិវឌ្ឍ​ផង…