នៅឆ្នាំ២០២៤នេះ ប្រទេសវៀតណាមបាននាំចូលបន្លែផ្លែឈើកើនឡើងយ៉ាងច្រើន ពីប្រទេសចិនដែលនៅជិតខាង ។ ជាក់ស្ដែង ក្នុងពេល ៩ខែនៃឆ្នាំនេះ វៀតណាមនាំចូលបន្លែផ្លែឈើពីចិន គិតជាទឹកប្រាក់ជិត ៧០០លានដុល្លារ ដែលកើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ។ សារព័ត៌មានវៀតណាម ផ្សាយថា បន្លែផ្លែឈើសំខាន់ៗដែលវៀតណាមនាំចូលពីចិន រួមមាន ផ្លែប៉ោម…
ការរុករក៖ Cambodia Agriculture
កម្ពុជាមានសក្តានុពលដ៏ធំធេង ដែលវិស័យកសិកម្មជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ។ កសិកររាប់លាននាក់ពឹងផ្អែកលើវិស័យនេះដើម្បីទ្រទ្រង់គ្រួសារ និងសហគមន៍របស់ពួកគេ ប៉ុន្តែ នៅក្នុងការធ្វើកសិកម្មក៏មានជួបនូវបញ្ហាប្រឈមជាច្រើនដែរដែលនាំឱ្យកសិករត្រូវការជំនួយដើម្បីទប់ទល់ ។ មើលឃើញកត្តាទាំងនេះ លោក ស្រ៊ុន ម៉ានិត បានចាប់ផ្តើមអាជីវកម្មជាដេប៉ូជីថ្នាំកសិកម្មឈ្មោះដេប៉ូ ឈន ចន្ធូ នៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានប្រកបអាជីវកម្មនេះអស់រយៈពេល ១២…
ក្នុងរយៈកាល៩ខែនៃឆ្នាំនេះ វៀតណាមបាននាំចេញអង្ករបានរហូតដល់ទៅ ៧លានតោន គិតជាទឹកប្រាក់ប្រមាណ ៤៣៧០លានដុល្លារ ។ តម្លៃអង្ករវៀតណាមនាំចេញជាមធ្យម គឺ ៦២៤ ដុល្លារក្នុងមួយតោន ដែលតម្លៃនេះកើនឡើងជាង ១៣% ធៀបនឹងឆ្នាំមុន ។ កាលពីពេលថ្មីៗ ឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ប៉ុន្តែ អ្នកជំនាញវៀតណាមបាននិយាយថា ប្រព័ន្ធអេកូឡូស៊ីនៃច្រវាក់តម្លៃអង្កររបស់វៀតណាម ត្រូវបានរៀបចំយ៉ាងរឹងមាំ…
ប្រទេសថៃនាំចេញមង្ឃុតបាន ១៥ពាន់លានបាត (ប្រាក់ថៃ) ដែលស្មើនឹងជាង ៤២៧លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៤នេះ ។ យោងតាមសារព័ត៌មានថៃ កាលពីឆ្នាំ២០២៣ ថៃនាំចេញមង្ឃុតបាន ២៥ម៉ឺនតោន ដែលមានតម្លៃទឹកប្រាក់សរុប ១៧ពាន់លានបាត ។ មន្ត្រីការិយាល័យគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ប្រទេសថៃ បាននិយាយថា ប្រទេសថៃនៅរក្សាបានដដែលនូវតំណែងជាប្រទេសនាំចេញមង្ឃុតឈានមុខនៅលើពិភពលោក ។ មន្ត្រីដដែលបន្តថា…
ប្រជាជនចិនទទួលទានបន្លែផ្លែឈើពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ ពោលគឺក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤ ចិននាំចូលបន្លែផ្លែឈើពីវៀតណាម កើនឡើងដល់ទៅ ៣៦% ។ ពីខែមករា ដល់ខែសីហា នៅឆ្នាំនេះ ចិននាំចូលបន្លែផ្លែឈើរបស់វៀតណាម គិតជាទឹកប្រាក់ជិត ៣១០០លានដុល្លារ ។ តួលេខនេះ បើធៀបនឹងរយៈពេល ៨ខែនៃឆ្នាំកន្លងទៅ គឺកើនឡើង ៣៦%…
វៀតណាមបានចាប់ផ្ដើមនាំចេញផ្លែផាសិនរបស់ខ្លួនទៅលក់នៅប្រទេសអូស្ត្រាលីហើយ ហើយនេះជាប្រភេទផ្លែឈើទីប្រាំដែលវៀតណាមនាំចេញទៅប្រទេសអូស្ត្រាលី ។ ផ្លែឈើទាំងប្រាំប្រភេទដែលវៀតណាមនាំចេញទៅលក់នៅប្រទេសអូស្ត្រាលីនាពេលនេះ រួមមាន ស្វាយ មៀន គូលែន ស្រការនាគ និងផាសិន ។ មន្ត្រីក្រសួងកសិកម្មរបស់វៀតណាមបាននិយាយថា ប្រទេសវៀតណាមមានសក្ដានុពលខ្លាំងសម្រាប់ផ្នែកផ្លែឈើត្រូពិក ។ បច្ចុប្បន្ន ផ្លែឈើវៀតណាមមានលក់នៅលើទីផ្សារបរទេសចំនួនជាង ៦០ប្រទេសនិងដែនដី ហើយក្នុងនោះ ផ្លែផាសិនបាននាំចេញទៅលក់នៅបណ្ដាប្រទេសជាង២០ ក្នុងទម្រង់ជាផ្លែឈើស្រស់…
ក្រុងហាណូយរបស់វៀតណាមបានពង្រីកចម្ការដំណាំសរីរាង្គរបស់ខ្លួន ហើយនេះជាយុទ្ធសាស្ត្រមួយសម្រាប់កសិកម្មមានសុវត្ថិភាពនិងចីរភាព ហើយផលិតបាននូវកសិផលដែលមានគុណតម្លៃខ្ពស់ និងមានផលប៉ះពាល់តិចលើបរិស្ថាន ។ មន្ត្រីកសិកម្មរបស់ក្រុងហាណូយ បាននិយាយថា ផលិតកម្មដំណាំសរីរាង្គ នឹងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយនឹងនាំមកនូវកសិផលដែលមានឱជារស និងសុវត្ថិភាព នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ ដំណាំសរីរាង្គនឹងជួយបង្កើនប្រាក់ចំណូលរបស់កសិករផងដែរ ។ លោក វូ ធីហួង នាយកមជ្ឈមណ្ឌលប្រពលវប្បកម្មកសិកម្មក្រុងហាណូយ បានឲ្យដឹងថា…
វៀតណាមនាំចេញកាហ្វេទៅទីផ្សារអន្តរជាតិបាន ៩៦ម៉ឺន ៤០០០តោន ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤ ដោយរកចំណូលបានជិត ៣,៥៤ពាន់លានដុល្លារអាមេរិក ។ បើគិតជាបរិមាណវិញ ការនាំចេញកាហ្វេធ្លាក់ចុះជិត ១៤% ប៉ុន្តែ គិតជាតម្លៃទឹកប្រាក់វិញ កើនជាង ៣០% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ តួលេខពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍បង្ហាញថា…
វៀតណាមបានព្យាករថា ចំណូលពីការនាំចេញផ្លែទុរេនរបស់ខ្លួន អាចហក់ឡើងដល់ជាង ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានដកស្រង់សម្ដីពីមន្ត្រីក្នុងសមាគមបន្លែផ្លែឈើវៀតណាម ។ គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ វៀតណាមបាននាំទុរេនចេញទៅទីផ្សារបរទេស បានទឹកប្រាក់ជាង ១៣០០លានដុល្លារអាមេរិករួចទៅហើយ ដែលតួលេខនេះ បានកើនឡើងរហូតដល់ទៅ ៤០% បើធៀបនឹងឆ្នាំមុន ។ សមាគមបន្លែផ្លែឈើវៀតណាមបានឲ្យដឹងថា គេកំពុងតែផ្សព្វផ្សាយអំពីពិធីសារស្ដីពីការនាំចេញទុរេនបង្កកទៅកាន់ប្រទេសចិនជាផ្លូវការ ។…
