ស្ត្រីម្នាក់បានរាយការណ៍ប្រាប់ប៉ូលិសថា សុខៗ លុយជាង៣សែនដុល្លាររបស់នាងក៏ស្រាប់តែបាត់ពីក្នុងកុងធនាគាររបស់នាង ដែលលុយនេះនាងទើបតែខ្ចីពីធនាគារមួយ និងបានបើកគណនីជាមួយធនាគារដែលឱ្យខ្ចីនោះ ។ ប៉ូលិសបានបើកការស៊ើបអង្កេត និងបានរកឃើញថា លុយជិត ៣សែន ២ម៉ឺនដុល្លារ បានត្រូវគេលួចផ្ទេរចេញពីកុងធនាគារ ទៅកាន់គណនីឯកជនជាច្រើនគណនីផ្សេងៗគ្នា ដែលប្រើអាសយដ្ឋានក្លែងក្លាយ ។ ករណីនេះកើតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ហើយជនសង្ស័យគឺជាបុគ្គលិកធនាគារដែលបានជួយរៀបចំកម្ចី និងបើកកុងធនាគារឱ្យជនរងគ្រោះ…
