ឥឡូវនេះ ខ្មែរនៅអូស្ត្រាលីអាចរកទិញទទួលទានទឹកត្រីកំពតដ៏ល្បីល្បាញរបស់ប្រទេសកំណើតផង់ខ្លួនបានហើយ ។ នេះដោយសារការផ្ដួចផ្ដើមនាំចេញសាកល្បងរបស់ក្រុមហ៊ុនទឹកត្រី ង៉ូវហេង ដែលជាក្រុមហ៊ុនផលិតទឹកត្រីដ៏ល្បីឈ្មោះនិងចំណាស់ជាងគេមួយនៅឯខេត្តកំពត ។ លោក ចាន់ សិល្បសុជាតិ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទឹកត្រីង៉ូវហេង បានឱ្យដឹងថា ការនាំចេញទឹកត្រីកំពតដែលជាផលិតផលខ្មែរ ទៅកាន់ទីផ្សារអូស្ត្រាលីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន និងក៏ជាមោទនភាពនៃផលិតផលក្នុងស្រុកផងដែរ ។ ការនាំចេញនេះធ្វើឡើងតាមរយៈក្រុមហ៊ុនដៃគូនៅប្រទេសអូស្ត្រាលី ហើយកុងតឺន័រទឹកត្រីកំពតដំបូងបានទៅដល់អូស្ត្រាលី…
ការរុករក៖ Australia
វៀតណាមបានចាប់ផ្ដើមនាំចេញផ្លែផាសិនរបស់ខ្លួនទៅលក់នៅប្រទេសអូស្ត្រាលីហើយ ហើយនេះជាប្រភេទផ្លែឈើទីប្រាំដែលវៀតណាមនាំចេញទៅប្រទេសអូស្ត្រាលី ។ ផ្លែឈើទាំងប្រាំប្រភេទដែលវៀតណាមនាំចេញទៅលក់នៅប្រទេសអូស្ត្រាលីនាពេលនេះ រួមមាន ស្វាយ មៀន គូលែន ស្រការនាគ និងផាសិន ។ មន្ត្រីក្រសួងកសិកម្មរបស់វៀតណាមបាននិយាយថា ប្រទេសវៀតណាមមានសក្ដានុពលខ្លាំងសម្រាប់ផ្នែកផ្លែឈើត្រូពិក ។ បច្ចុប្បន្ន ផ្លែឈើវៀតណាមមានលក់នៅលើទីផ្សារបរទេសចំនួនជាង ៦០ប្រទេសនិងដែនដី ហើយក្នុងនោះ ផ្លែផាសិនបាននាំចេញទៅលក់នៅបណ្ដាប្រទេសជាង២០ ក្នុងទម្រង់ជាផ្លែឈើស្រស់…
នៅថ្ងៃពុធនេះ អូស្ត្រាលីបានផ្ដល់ភ្លើងខៀវដល់គម្រោងថាមពលពន្លឺព្រះអាទិត្យមួយ ដែលមានទឹកប្រាក់ ១ម៉ឺន ៣៥០០លានដុល្លារអាមេរិក ដែលគ្រោងនាំចេញថាមពលពីកសិដ្ឋានសូឡាយក្សមួយនៅភាគជើងប្រទេសអូស្ត្រាលី ទៅសិង្ហបុរី តាមខ្សែកាបបាតសមុទ្រប្រវែង ៤៣០០គីឡូម៉ែត្រ ។ រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី និយាយថា គម្រោងតភ្ជាប់ថាមពលអូស្ត្រាលី-អាស៊ីនេះ នឹងឆ្លើយតបទៅនឹងតម្រូវការថាមពលកកើតឡើងវិញដែលកើនឡើង ទាំងនៅក្នុងស្រុក និងទាំងនៅក្រៅប្រទេស ។ នៅក្រោមគម្រោងនេះ កសិដ្ឋានសូឡាដ៏ធំមួយនឹងផលិតថាមពលគ្រប់គ្រាន់សម្រាប់លំនៅឋាន ៣លានខ្នង…
