ការរុករក៖ ACLEDAMOBILE

ធនាគារអេស៊ីលីដា បានបង្ហាញអំពីសក្ដានុពលរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនចុះបញ្ជីផ្សារភាគហ៊ុន នៅចំពោះមុខវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។ ការបង្ហាញពីសក្ដានុពលរបស់ធនាគារអេស៊ីលីដានេះបានធ្វើឡើងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី” នៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារផ្ទាល់ ដែល​សហការរៀបចំ​ដោយ​ធនាគារ អេស៊ីលីដា និងផ្សារ​មូលបត្រ​កម្ពុជា (CSX) ។ ក្រៅពីការបង្ហាញពីសក្ដានុពលរបស់ខ្លួន ក៏មានការវិភាគថ្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលបានធ្វើឡើងដោយបណ្ដាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យភាគហ៊ុននេះដែរ ។ លោក​បណ្ឌិត អ៊ិន…

ធនាគារ អេស៊ីលីដា និង​ក្រសួង​មហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​ការប្រើប្រាស់​សេវាកម្ម​ទូទាត់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក របស់​ធនាគារ អេស៊ីលីដា សម្រាប់​ប្រមូល​កម្រៃ​ទិដ្ឋាការ​ពី​អតិថិជន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សលាកបត្រចូល​ព្រះរាជាណាចក្រ​កម្ពុជា ។ ពិធីចុះហត្ថលេខានេះបានធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃរវាង នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងបណ្ឌិត អ៊ិន…

ធនាគារ​ពាណិជ្ជ​ខ្មែរ​ដ៏​ធំ​ជាង​គេ អេស៊ីលីដា បាន​ធ្វើ​ទំនើប​កម្ម​​អេប អេស៊ីលីដា​ម៉ូបាល របស់​​ខ្លួន​ ឡើង​ដល់​​ជំនាន់​ទី៧​ហើយ ដែល​​ប្រព័ន្ធ​​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់​នេះ ធ្វើឲ្យ​​អតិថិជន​​កាន់​តែ​​ងាយ​ស្រួល​ប្រើប្រាស់ ​ស្រប​តាម​តម្រូវការ​​និង​មាន​​សុវត្ថិភាព​ខ្ពស់​​បំផុត។ ក្រៅពីទំនើប អេស៊ីលីដាម៉ូបាល ជំនាន់​ទី៧​នេះ ត្រូវ​បាន​អភិវឌ្ឍ​​ឡើង​សម្រាប់​អ្នកប្រើប្រាស់​គ្រប់វ័យ គ្រប់មូលដ្ឋាន ស្របទៅតាមភាពជឿនលឿននៃ​បច្ចេកវិទ្យា ​ AI ។ អ្វីដែលកាន់តែពិសេស គឺ…