មាន់ស្កួយគឺជាពូជមាន់នៅក្នុងស្រុក ភាគច្រើនមានការនិយមចិញ្ចឹមនៅក្នុងទឹកដីខេត្តតាកែវ កំពត ព្រៃវែង ជាដើម ដែលកសិករឆ្លៀតពេលទំនេរចិញ្ចឹមជាលក្ខណៈគ្រួសារ ឬធ្វើអាជីវកម្មផ្សេងៗ ។ វាជាប្រភពចំណូលមួយផ្នែកបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោក សុខ ខុម គឺជាកសិករម្នាក់ដែលរស់នៅក្នុងភូមិល្អាង ស្រុកដងទង់ ខេត្តកំពត ។ លោកបានចាប់យកមកមុខរបរចិញ្ចឹមមាន់ស្កួយរយៈពេលប្រមាណជាជិត១ឆ្នាំហើយ ដែលបច្ចុប្បន្ន លោកចិញ្ចឹមមាន់សរុបជិត២ពាន់ក្បាលទាំងធំទាំងតូច…
