ប្រជាជននៅក្នុងភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ខេត្តកណ្តាល លែងធ្វើស្រែ ប៉ុន្តែ នាំគ្នាចាប់យកមុខរបរដាំស្មៅវិញ ដែលការដាំស្មៅនេះបានក្លាយជាមុខរបររបស់ប្រជាជននៅក្នុងភូមិនេះជិត ២០ឆ្នាំមកហើយ ខណៈតម្លៃស្មៅលក់ចេញទៅឲ្យឈ្មួញហាក់បីប្រសើរជាងធ្វើស្រូវ ។ អ្នកស្រី គីម សុផេន គឺជាកសិករម្នាក់ដែលបានចាប់យកមុខរបរដាំស្មៅនេះអស់រយៈពេល៦ឆ្នាំមកហើយ អ្នកស្រីបានរៀបរាប់ថា «និយាយទៅ ស្មៅហ្នឹងតម្លៃវាពី ១ដុល្លារឡើង តម្លៃវាថេរអ៊ីចឹងរហូត គ្រាន់តែពេលខ្លះចុះតិចតួច…
