ការរុករក៖ សេដ្ឋកិច្ចថៃ

បំណុល​គ្រួសារ​​ដែល​កើនឡើង​ខ្ពស់ ក្នុងនោះរួមទាំង​កម្ចីដែលខូចនៅក្នុងវិស័យ​លំនៅឋាន យានយន្ត បណ្ណឥណទាន និង​កម្ចី​សម្រាប់និស្សិត បានជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់ចេញវិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ ។ បើ​តាមការផ្សាយរបស់ VNA ខុទ្ទកាល័យ​សេដ្ឋកិច្ច​ថៃ​បាន​ណែនាំ​ឱ្យក្រសួង​ហិរញ្ញវត្ថុ និង​ធនាគារ​ថៃ​ពន្លឿន​ការដោះស្រាយបញ្ហាបំណុលគ្រួសារ ក្នុងនោះរួមទាំង​បំណុលដែលខូចផងដែរ ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​បាននិយាយថា នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន បានដាក់​ចេញ​ការណែនាំ​ដល់​ទីភ្នាក់ងារពាក់ព័ន្ធ ឱ្យពន្លឿន​ការដោះស្រាយ​បញ្ហា​ធ្លាក់ចុះសេដ្ឋកិច្ច​ដោយសារតែ​គេនៅមិនទាន់​មើល​ឃើញពីសញ្ញាណាមួយ​បង្ហាញថា​សេដ្ឋកិច្ច​ងើបឡើងវិញឡើយ…

ថ្មីៗនេះ ទស្សនាវដ្ដី Forbes បានចេញផ្សាយបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗផុតលេខរបស់ប្រទេសថៃ ទាំង ៥០នាក់ ប្រចាំឆ្នាំ២០២៤ ដោយក្នុងនោះ អ្វីដែលគួរឱ្យកត់សម្គាល់ គឺកំពូលមហាសេដ្ឋីលេខ១ លេខ២ និងលេខ៣ គឺសុទ្ធតែរកស៊ីវិស័យចំណីអាហារនិងភេសជ្ជៈដូចគ្នា ។ ឆ្នាំ២០២៤នេះ ថៅកែក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង យីហោ គោជល់ (Red Bull)…