ក្រសួងផែនការនិងវិនិយោគរបស់វៀតណាម កំពុងបង្ហើយសេចក្ដីព្រាងផែនការដើម្បីត្រៀមកញ្ចប់មូលនិធិ សម្រាប់ចំណាយលើការងារទាក់ទាញការវិនិយោគពីបរទេស និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែលបានឃើញឯកសាររបស់រដ្ឋាភិបាលនោះ ។ សេចក្ដីព្រាងផែនការនោះនឹងត្រូវដាក់ជូនទៅរដ្ឋាភិបាលមជ្ឈិមដើម្បីពិនិត្យនិងអនុម័តនាសប្ដាហ៍នេះហើយ ។ ប្រទេសវៀតណាមបានក្លាយជាមូលដ្ឋានកម្មន្តសាលដ៏សំខាន់សម្រាប់បណ្ដាក្រុមហ៊ុនលំដាប់ពិភពលោក នានា ដូចជា Samsung, Foxconn និង Intel ជាដើម ។ វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគពីបរទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន…
