ការរុករក៖ មាន់ស្កួយ

មាន់ស្កួយគឺ​ជា​ពូជ​មាន់​នៅ​ក្នុង​ស្រុក ភាគច្រើន​មាន​ការនិយម​ចិញ្ចឹម​នៅក្នុង​ទឹកដី​ខេត្ត​តាកែវ កំពត ព្រៃវែង ជាដើម ដែល​កសិករ​ឆ្លៀត​ពេល​ទំនេរ​ចិញ្ចឹម​ជា​លក្ខណៈគ្រួសារ ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ ។ វា​ជាប្រភព​ចំណូល​មួយផ្នែក​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លោក សុខ ខុម គឺជាកសិករម្នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។ លោក​បានចាប់យក​មក​មុខ​របរ​ចិញ្ចឹម​មាន់​ស្កួយ​រយៈពេល​ប្រមាណ​ជា​ជិត​១ឆ្នាំហើយ ដែល​បច្ចុប្បន្ន លោក​ចិញ្ចឹម​មាន់​សរុប​ជិត​២​ពាន់ក្បាល​ទាំងធំ​ទាំង​តូច…