កសិដ្ឋានផលិតកូនបង្កងឬហៅបង្កងដៃវែងមួយកន្លែងដំបូងគេ ដោយយកពូជពីប្រទេសអ៊ីស្រាអែលនិងអ្នកជំនាញពីបង់ក្លាដេស មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមួយខែៗចែកចាយកូនបង្កងមិនក្រោម ១០ម៉ឺនកូនឡើយ ទៅតាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា ។ លោក អុយ ជូ គឺជាអ្នកផលិតកូនបង្កងក្នុងកសិដ្ឋានពិភពបង្កងបានឲ្យដឹងថា កសិដ្ឋានបង្កើតឡើងមិនដល់មួយឆ្នាំទេ ប៉ុន្តែអ្នកដែលទិញកូនបង្កងយកទៅចិញ្ចឹមតាមខេត្តមានស្ទើរតែរាល់ថ្ងៃ ពោលគឺមានច្រើនមានតិចរហូត ប៉ុន្តែមួយខែយ៉ាងហោចណាស់ក៏១០ម៉ឺនកូនដែរ ជួនកាលផលិតមិនចង់ទាន់សម្រាប់ការផ្គត់ផ្គង់ផង ខណៈដែលកាលពីមុនការចិញ្ចឹមបង្កងនៅកម្ពុជានៅមានកម្រិត ។ អ្នកផលិតកូនបង្កងរូបនេះបានរៀបរាប់ថា…
