មាន់ស្កួយគឺជាពូជមាន់នៅក្នុងស្រុក ភាគច្រើនមានការនិយមចិញ្ចឹមនៅក្នុងទឹកដីខេត្តតាកែវ កំពត ព្រៃវែង ជាដើម ដែលកសិករឆ្លៀតពេលទំនេរចិញ្ចឹមជាលក្ខណៈគ្រួសារ ឬធ្វើអាជីវកម្មផ្សេងៗ ។ វាជាប្រភពចំណូលមួយផ្នែកបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោក សុខ ខុម គឺជាកសិករម្នាក់ដែលរស់នៅក្នុងភូមិល្អាង ស្រុកដងទង់ ខេត្តកំពត ។ លោកបានចាប់យកមកមុខរបរចិញ្ចឹមមាន់ស្កួយរយៈពេលប្រមាណជាជិត១ឆ្នាំហើយ ដែលបច្ចុប្បន្ន លោកចិញ្ចឹមមាន់សរុបជិត២ពាន់ក្បាលទាំងធំទាំងតូច…
ការរុករក៖ ចិញ្ចឹមសត្វ
ការចិញ្ចឹមសត្វកន្ធាយយកកូននិងកន្ធាយសាច់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកនាពេលបច្ចុប្បន្ន ហាក់នៅមានតិចតួច ខណៈតម្រូវការអ្នកទទួលទានមានច្រើន ហើយតម្លៃក៏លក់បានថ្លៃគួរសម ដោយសារតែការចិញ្ចឹមក្នុងស្រុកមិនទាន់គ្រប់ ទើបធ្វើឲ្យមានការហូរចូលកន្ធាយពីក្រៅមកផ្គត់ផ្គង់បន្ថែម ។ លោក ចន បូរិន ម្ចាស់កសិដ្ឋានកន្ធាយខ្មែរ បានរៀបរាប់ប្រាប់យ៉ាងដូច្នេះថា «ទីផ្សារបច្ចុប្បន្ន តម្រូវការច្រើន តែយើងផ្គត់ផ្គង់តែរដូវប្រមូលផលដែរទេបង យើងអត់ទាន់មានគ្រប់គ្រាន់សម្រាប់ទីផ្សារទេ ។ សម្រាប់តម្លៃកន្ធាយ សម្រាប់កូន យើងមានទៅតាមទំហំ…
