
អភិបាលស្រុកល្វាឯម នៃខេត្តកណ្ដាល លោក កន សុកាយ ត្រូវបានដកចេញពីមុខតំណែងហើយ តាមរយៈអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែតុលានេះ ។
ការបញ្ចប់មុខតំណែងលោក កន សុកាយ បានធ្វើឡើង ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហោះសារមួយនៅលើប្រព័ន្ធបណ្ដាញសង្គម Facebook ពាក់ព័ន្ធនឹងលោក កន សុកាយ បានយកប្រាក់ ៣០ម៉ឺនដុល្លារ ឲ្យទៅឧកញ៉ា លី សាម៉េត រត់ការដើម្បីបានក្លាយជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។
ការផ្ទុះករណីឆបោកដែលត្រូវបានទម្លាយដោយសម្ដេចតេជោនេះ សម្តេចតេជោបានស្នើឲ្យក្រសួងយុត្តិធម៌និងតុលាការចេញដីកាបង្កកទ្រព្យសម្បត្តិលោក លី សាម៉េត ផងដែរ ៕


