
នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនជប៉ុនដែលម្ចាស់ផ្សារ 7-Eleven បាននិយាយថា ខ្លួនបានច្រានចោលសំណើសុំទិញភាគហ៊ុនពីក្រុមហ៊ុន អាលីម៉ង់តាស្យុង គូស្សតា ដោយនិយាយថា សំណើនោះឱ្យថ្លៃទាបហួសហេតុពេក ។
ជាម៉ាកយីហោផ្សារទំនើបធំជាងគេបំផុតនៅលើពិភពលោក 7-Eleven មានសាខាផ្សារជាង ៨ម៉ឺន ៥ពាន់កន្លែងនៅទូទាំងពិភពលោក ។
នៅមុននេះ មានការផ្សាយព័ត៌មានពីក្រុមហ៊ុន Seven & i Holdings Co ដែលជាម្ចាស់របស់ផ្សារទំនើប 7-Eleven អាចនឹងពិចារណាលក់ភាគហ៊ុនរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនជាគូប្រជែង ដែលជាម្ចាស់របស់ផ្សារទំនើប Circle K គឺក្រុមហ៊ុនកាណាដា អាលីម៉ង់តាស្យុង គូស្សតា ។
ក្រុមហ៊ុន Seven & i ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន មានតម្លៃទីផ្សារ ៣៩ពាន់លានដុល្លារ និងជាក្រុមហ៊ុនផ្សារលក់រាយធំជាងគេបំផុតនៅជប៉ុន ។
ក្រុមហ៊ុន អាលីម៉ង់តាស្យុង គូស្តា (Alimentation Couche-Tard) របស់ប្រទេសកាណាដា គ្រប់គ្រងផ្សារទំនើប ១ម៉ឺន ៦៧០០កន្លែង នៅ ៣១ប្រទេស និងដែនដី ។
ប្រសិនបើការទិញលក់ភាគហ៊ុននេះសម្រេចជោគជ័យមែន វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតដែលវិនិយោគិនបរទេសទិញយកក្រុមហ៊ុនជប៉ុន ៕


