
នៅប្រទេសកម្ពុជា មានការបារម្ភពីសំណល់បរិក្ខារអគ្គិសនី សំណល់គ្រឿងអេឡិចត្រូនិក និងសំណល់គ្រោះថ្នាក់ ដែលប្រជាជនបោះចោលនៅតាមទីសាធារណៈ ។ វាអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន ។ ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt Energy Cambodia) ប្រមូលសំណល់ទាំងនេះ កែច្នៃជារបស់ប្រើប្រាស់ឡើងវិញបាន និងទុកដាក់វាឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយផលប៉ះពាល់ ។ លោក លាង សុខជា ស្ថាបនិក និងជាអគ្គនាយក Ecobatt Energy បានអំពាវនាវឱ្យប្រជាជនចូលរួមយល់ដឹងពីគ្រោះថ្នាក់នៃសំណល់បរិក្ខារអគ្គិសនី និងសហការជាមួយក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហានេះ ៕


