
វៀតណាមបានក្លាយជាប្រទេសផ្គត់ផ្គង់ត្រីប្រាច្រើនជាងគេបំផុតលំដាប់ទីពីរ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។
ក្នុងនោះ រយៈកាល៦ខែនៃឆ្នាំនេះ វៀតណាមនាំត្រីប្រាទៅសហរដ្ឋអាមេរិកបានចំណូលប្រមាណ ១៨៤លានដុល្លារ ។
ផលិតផលត្រីប្រាដែលវៀតណាមនាំចេញទៅសហរដ្ឋអាមេរិក រួមមាន សាច់ត្រីពន្លះបង្កក និងត្រីប្រាងៀត ជាដើម ។
បច្ចុប្បន្ន សាច់ត្រីប្រាពន្លះបង្កកនៅតែជាផលិតផលត្រីប្រាសំខាន់ ដែលវៀតណាមនាំចេញច្រើនទៅសហរដ្ឋអាមេរិក ។
អ្នកជំនាញបានព្យាករថា ការនាំចេញត្រីប្រាទៅសហរដ្ឋអាមេរិកនៅប៉ុន្មានខែខាងមុខក្នុងឆ្នាំនេះ នឹងកើនឡើង ដោយសារតែមានពិធិបុណ្យ និងថ្ងៃសម្រាកច្រើននៅចុងឆ្នាំ ៕


